ភិក្ខុព្រះនាម ៖ គឹម
វិសាល (ឈ្មោះនៅកម្ពុជាក្រោម ៖ យ័ញ
វឹក)
ថ្ងៃ ខែ កំណើត ៖ ៥ ឧសភា ១៩៨៦
ស្រុកកំណើត ៖ ភូមិតាអៀម
ឃុំបានថាច់ ស្រុកយុងរៀង ខេត្តក្រមួនស ដែនដីកម្ពុជាក្រោម
ឪពុកឈ្មោះ ៖ យ័ញ
យ៉ាញ់ អាយុ៖ ៥៥
ម្ដាយឈ្មោះ ៖ ធី
ស្វឹង អាយុ៖ ៥៤
សព្វថ្ងៃកំពុងគង់នៅវត្តសាមគ្គីរង្សី
ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជានិស្សិតឆ្នាំទី២
សាកលវិទ្យាល័យខេមរៈ ផ្នែក វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ។
ជាប្រចាំមួយឆ្នាំ
ត្រូវចំណាយក្នុងការសិក្សាមាន ៖
១. បង់សាលា ៖ $៣៦០
២. ទិញសៀវភៅ និងឧបករណ៍សិក្សា ៖ $១៥០
៣. ម៉ូតូ/មធ្យោបាយទៅរៀន ៖ ៛១០០០០/ថ្ងៃ =$៩០០/ឆ្នាំ
សរុបគឺត្រូវបង់ខាតចំនួន $១,៥១០ (មួយពាន់ ប្រាំរយ
ដប់ដុល្លារ) ក្នុងមួយឆ្នាំ ។ ប្រសិនបើគិតទាំង ៣
ឆ្នាំបន្តពីនេះ ដល់ចប់ការសិក្សាគឹត្រូវបច្ច័យចំនួន ៖
$១៥១០x៣ = $៤៥៣០ (បួនពាន់
ប្រាំរយ សាមសិបដុល្លារ)
សព្វថ្ងៃនេះ ខ្ញុំព្រះករុណា
អាត្មាភាពមានចំណូលតែមួយគាត់ គឺ
មកពីការនិមន្តទៅបិណ្ឌបាតក្នុងមួយថ្ងៃបានប្រហែល ពីរម៉ឺនរៀល ស្មើនឹង $៥ (ប្រាំដុល្លារ) ចំនួននេះត្រូវប្រើប្រាស់ចូលការឆាន់
បង់លុយទឹកភ្លើង ចំនួននៅសេសសល់ត្រូវសន្សំៗដើម្បីរៀនសូត្រ
ប៉ុន្តែមិនគ្រប់ទេ ត្រូវខ្វះខាតច្រើនណាស់ ។ ម៉្យាងហើយ ពេលមានភ្លៀងធំ
ឬមានកិច្ចការសង្គម គឺខ្ញុំព្រះករុណា អាត្មាភាពមិនបានទៅបិណ្ឌបាតទេ ដូច្នោះហើយចំណូលក៏មិនបានចូលជាទៀងទាត់ឡើយ
។
ក្នុងឆ្នាំរៀននេះ
ខ្ញុំព្រះករុណា អាត្មាភាព មិនទាន់មានលុយបងសាលាផង
ហើយសាលាគេផ្ដល់ព័ត៌មានឲ្យដឹងថា នៅចុងខែប្រាំនេះ
ប្រសិនបើមិនបង់លុយឲ្យគេទេ គេនឹងបញ្ឈប់ មិនឲ្យសិក្សាបន្តទៀតទេ ។
ដូចសេចក្ដីបានប្រគេន
និងជម្រាបជូនខាងលើនេះ ខ្ញុំព្រះករុណា អាត្មាភាព
សូមបវារណានូវទឹកចិត្តសប្បុរសធម៌ពី ព្រះគុណម្ចាស់គ្រប់ព្រះអង្គ
និងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ព្រះមេត្តា និងមេត្តាជួយខ្ញុំព្រះករុណា
អាត្មាភាពឲ្យដោះស្រាយបានបញ្ហាខ្វះខាតបច្ច័យ ដើម្បីខ្ញុំព្រះករុណា
អាត្មាភាព អាចបន្តការសិក្សាដល់ចុងបញ្ចប់ ។
ជាបញ្ចប់ ខ្ញុំព្រះករុណា
អាត្មាភាព សូមប្រគេនពរ និងជូនពរដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ
និងញាតិញោមពុទ្ធបរិស័ទឲ្យជួបប្រទះតែ សេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងឡាយគឺ
៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ព្រះគុណម្ចាស់
និងពុទ្ធបរិស័ទមានសុទ្ធាចង់ជួយឧបត្ថម្ភដល់
ព្រះតេជព្រះគុណ គឹម វិសាល (យ័ញ់ វឹក) ឬចង់ដឹងអំពីព័ត៌មានលម្អិត
សូមព្រះមេត្តា និងមេត្តាទំនាក់ទំនងមកលេខទូរស័ព្ទរបស់ព្រះអង្គផ្ទល់ +855.60606512
សូមអរព្រះគុណ និងអរគុណ
ព្រះតេជព្រះគុណ គឹម វិសាល (យ័ញ់ វឹក) ឬចង់ដឹងអំពីព័ត៌មានលម្អិត
សូមព្រះមេត្តា និងមេត្តាទំនាក់ទំនងមកលេខទូរស័ព្ទរបស់ព្រះអង្គផ្ទល់ +855.60606512
សូមអរព្រះគុណ និងអរគុណ
0 Response to "សេចក្ដីបវារណាជួយឧបត្ថម្ភដល់ព្រះសង្ឃខ្មែរកំពុងសិក្សា "
Post a Comment