លិខិត​បវារណា​ជួយ​សង្គ្រោះ​ជា​បន្ទាន់







ខ្ញុំ​ព្រះករុណា អាត្មាភាព​ជា​ព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ប្រទេស​បារាំង ។
សូម​បវារ​ណា​​ អំពាវនាវ​សន្តាន​ចិត្ត​សប្បុរសធម៌​អំពី​ញាតិ​ញោម​សប្បុរសជន​ទាំង​ជិត​ឆ្ងាយ​ជួយ​​សង្គ្រោះ​​បង​ប្អូន​ខ្មែរ​ដែល​មក​ពី​ស្រុក អង់ស្នូល ខេត្ត​ក្រចេះ ដែល​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​យួន​ឈូស​ឆាយ​ផ្ទះ​សំបែង រឹប​អូស​ដីធ្លី​ដុតផ្ទះ​សំបែង​អស់​ ហើយ​រត់​មក​ពឹង​សម្ដេច​​នៅ​ភ្នំពេញ ដើម្បី​តវ៉ា​រក​យុត្តិធម៌​ និង​ពឹង​ទៅ​លើ​សម្តេច​ទាំង​បី​ឲ្យ​ជួយ​អន្តរាគមន៍​ ហើយ​សព្វថ្ងៃ​កំពុង​ស្នាក់​នៅវត្ត​សាមគ្គី​​រង្សី ភូមិទ្រា II សង្កាត់​ស្ទឹង​មាន​ជ័យ ​ព្រះរាជាណាច​ក្រកម្ពុជា មាន ៤០៥ គ្រួ​សារ មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ ដូច​ជា​ ៖ថវិកា និង​ថ្នាំ​ពេទ្យ ជា​ដើម ។
*    ព័ត៌មាន​លំអិត​ផ្សេងៗ នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ទំនាក់​ទំនង​ជា​មួយ ៖
កញ្ញា ស្រី ម៉ិច
ទូរស័ព្ទ​លេខ ៖ 078802780  0963107818 ដើម្បី​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ សូម​អរព្រះ​គុណ និង​អរគុណ ។
សូមនិយាយឡើងវិញនៅសំដីកញ្ញាដែលបានអញ្ជើញទៅចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ៖
«ថ្ងៃ ទី២៤ ខែ  ៥ ឆ្នាំ ២០១៤ ​បាន​យក​អាវ​ និង​សំភារ​ផ្សេងៗ ទៀត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ស្នាក់​​​នៅ វត្តសាមគ្គីរង្សី ភូមិ​ទ្រាII សង្កាត់​ស្ទឹង​មានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ។ »
*    នៅ​ប្រទេស​បារាំង​សូម​ទំនាក់​ទំនង​អង្គ​ខ្ញុំ​ព្រះ​ករុណា អាត្មាភាព​ព្រះនាម​ ព្រះ​តេជព្រះគុណ​ អ៊ួង សុខ
ទូរស័ព្ទ​លេខ ៖ +33(0) 254 56 00 96; +33(0)664 59 87 84 
Facebook: sokuoong
Website : http://watmangkolsophon.blogspot.fr
ហត្ថលេខា ព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ព្រះតេជព្រះគុណ អ៊ួង សុខ

0 Response to "
លិខិត​បវារណា​ជួយ​សង្គ្រោះ​ជា​បន្ទាន់
"

Post a Comment

Popular Posts

Popular Posts