លិខិត​និមន្ត​​និង​អញ្ជើញ​បុណ្យភ្ជុំបិណ្ឌ

ខ្ញុំព្រះករុណា អាត្មាភាព​ព្រះតេជព្រះគុណ អ៊ួង សុខ សព្វថ្ងៃ​ជា​ព្រះ​ចៅអធិការ វត្ត​មង្គល​សោភ័ណ្ឌ និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​អឺរ៉ុប ព្រមទាំង​គណៈកម្មការ អាចារ្យ​វត្ត​ចំណុះជើងវត្ត​មង្គល​សោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ប្រចាំ​ប្រទេស​បារាំង​ទាំងមូល និង​ទួទៅ​ទ្វីប​អឺរ៉ុប ។

មាន​កិត្តិយស​សូម​និមន្ត​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ព្រមទាំង​ញាតិញោម​សប្បុរសជន ឧបាសក ឧបាសិកា ទាយក ទាយិកា អស់លោក លោកស្រី អ្នកនាង កញ្ញា ពុទ្ធបរិស័ទ​ទាំង​ជិត​ឆ្ងាយ​ចូលរួម បុណ្យភ្ជុំបិណ្ឌ ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ទួទៅ និង​ប្រារព្ធ​ធ្វើ​នៅ​ សាលបុណ្យ SALLE BEAUCE អាសយដ្ឋាន ៖ Maison Municipale de Vienne ; 1 rue Dupré  នៅ​ថ្ងៃសៅរ៍​ទី២០ ខែ ០៩ (កញ្ញា) ឆ្នាំ ២០១៤

កម្មវិធី​បុណ្យ

ព្រឹក​ថ្ងៃសៅរ៍​ទី២០ ខែ ០៩ ឆ្នាំ ២០១៤

  • ម៉ោង ០៩ ៖ ០០ នាទី ភ្ញៀវ​អញ្ជើញ​មកដល់ ។
  • ម៉ោង ១០៖០០ នាទី ​ជួបជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល រាប់បាត្រ ព្រះសង្ឃ​ស្វាធ្យាយ​ពុទ្ធ​ជ័យមង្គល វេរភត្ត​ប្រគេន​ព្រះសង្ឃ ។
  • ម៉ោង ១១៖០០ នាទី ព្រះសង្ឃ​ទេសនា និង​និមន្ត​ព្រះសង្ឃ​ឧទ្ទិស​កុសល​ដល់​មាតាបិតា និង​បុព្វបុរស​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ភព​ខាងមុខ ។
  • ម៉ោង ១២ ៖៣០ នាទី  ភ្ញៀវ​ពិសារ​ភោជនាហារ​ជុំ​គ្នា​ជា​កិច្ច​សម្រេច​បុណ្យ ។
  • ម៉ោង ១៤៖០០ រហូត​ដល់​ម៉ោង ១៦៖០០ សន្និបាត​ព្រះសង្ឃ ។

សូម​បវារណា​ចង្ហាន់​ញាតិញោម​ផង ព្រោះ​ថ្ងៃបុណ្យ​នោះ​មាន​និមន្ត​ព្រះសង្ឃ និង​អ្នក​ដំណាង​ផ្សេងៗ​ មក​ចំនួន​ច្រើន​ ព្រះសង្ឃ​ប្រហែល​លើស​ជាង ៣០ អង្គ និង​រូប និង​សន្និបាត​សង្ឃ

ជាពិសេស ៖ សូម​អំពាវនាវ​ពុទ្ធបរិស័ទ​នៅ​ខេត្ត​ប្ល៊រ្ស ខេត្ត​ទួរ្ស និង​ខេត្ត​ប៊ួក្ស ជួយ​បាយ​ទឹក​ភ្ញៀវ​នៅ​ល្ងាច​ថ្ងៃទី១៩ ខែ ០៩ ឆ្នាំ ២០១៤ ក្នុង​មួយ​គ្រួសារ​មួយ​ឆ្នាំងៗ ឲ្យ​បាន​គ្រប់​គ្នា​ផង ។

ព័ត៌មាន​សម្អិត​សូម​ទំនាក់ទំនង​មក
41000 BLOIS .Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ;
E-mail : chakraphop1@gmail.com  Facebook : sokuoong ;


FÊTES DES PHCHUM BEN
Le VÉNÉRABLE UOONG SOK  Président L’Association Moine Bouddhisme Khmer Du Kampuchea-Krom En Europe à l’honneur  de vous inviter à la cérémonie de CÉRÉMONIE BON PHCHUM BEN  qui aura lieu Dimanche le 20 / 09 / 2014  dans du SALLE BEAUCE ; Maison Municipale de Vienne ; 1 rue Dupré ; 41000 BLOIS .

PROGRAMME DES FÊTES
09h00 Arrivé des Invités
10h00 Cérémonie religieuse : Récitation du Paritta Offrandes d’aumônes- Transmission des Mérites .
11h00 Offrandes au Triple Joyau ; Dharma Tesna .
12h30 Déjeuner
14h00 Réunion Membre Jusqu’au 16h00 à la Fin .
        Nous vous prion des bien vouloir venir nombreux assister à cette cérémonie et prendre part à cet acte méritoires pour la pérennité de l’Enseignement du Bouddha.
Pour plus d'informations, s'il vous plaît contacter :
Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ; E-mail : chakraphop1@gmail.com 
 Facebook : sokuoong ; Website : http://watmangkolsophon.blogspot.fr
INVITATION
VÉNÉRABLE UOONG SOK




0 Response to "លិខិត​និមន្ត​​និង​អញ្ជើញ​បុណ្យភ្ជុំបិណ្ឌ"

Post a Comment

Popular Posts

Popular Posts