លិខិត​អញ្ជើញ​បុណ្យ​កឋិនទាន


យើងខ្ញុំ​ព្រះករុណា អាត្មាភាព ខ្ញុំ​បាទ នាង​ខ្ញុំ​ជា​គណៈកម្មការ​ សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​អឺរ៉ុប​ និង​គណៈកម្មការ​អាចារ្យ​ វត្តមង្គលសោភ័ណ្ឌ ព្រម​ទាំង​ពុទ្ធបរិស័ទ ខេត្តប្ល៊រ្ស ប្រទេសបារាំង ។
មាន​កិត្តិយស​សូម​និមន្ត​ព្រះ​ករុណា​គ្រប់ព្រះអង្គ​ និង​សាធុសប្បុរស​ជន​ទាំង​ជិត​ឆ្ងាយ និង​បងប្អូន​ញាតិមិត្ត​​គ្រប់​ទិសទី​ទាំងអស់​រីករាយ​ ចូល​រួម​ធ្វើ​បុណ្យ​កឋិនទាន​សាមគ្គី​ដោយ​មេត្រីភាព មាន​ឆៃយ៉ាំ​ចូលរួមដង្ហែ​ចូល​ វត្ត​មង្គលសោភ័ណ្ឌ​ខេត្តប្ល៊រ្ស ។

នៅ​ថ្ងៃ​សៅរ៍​ទី០១ ខែ វិចិ្ឆកា ឆ្នាំ ២០១៤ នៅ​អាសយដ្ឋាន​ សាលបុណ្យ ៖ 

SALLE DES FETES DE BEAUCE ; 01 RUE DUPRE 41000 BLOIS ( FRANCE )
Tel fixe et Mobile : 02 54 56 00 96 ; 06 64 59 87 84
E-mail : uoongsok@gmail.com chakraphop1@gmail.com
Facebook: https://www.facebook.com/sok.venerableuoong

កម្មវត្ថុ ៖
ប្រមូល​ថវិកា​បាន នឹង​ជាវ​ផ្ទះ​សម្រាប់​សាង​វត្តខ្មែរ​ទុក​ឲ្យ​ព្រះសង្ឃ​​គង់ និង​ពុទ្ធបរិស័ទ​ទូទៅ​ធ្វើបុណ្យ
កម្មវិធីបុណ្យ

ព្រឹក​ ថ្ងៃសៅរ៍ទី០១ ខែ វិច្ឆិកា (ខែ ១១) ឆ្នាំ​២០១៤  ត្រូវ​នឹង​ថ្ងៃ ១០​កើត ខែ​កក្តឹក  ឆ្នាំ​មមី​ឆស័ក ព.ស. ២៥៥៨
  •  ម៉ោង០៩៖៣០នាទី ការ​ដែល​ភ្ញៀវ​អព្ជើាញ​មក​ដល់ ។
  •  ម៉ោង១០៖៣០នាទី ជួបជុំ​ពុទ្ធបរិស័ទ​នមស្សកា​ព្រះរតនត្រៃ សមាទានសីល រាប់បាត្រ វេរភត្តប្រគេន​ដល់​ព្រះសង្ឃ ។
  • ម៉ោង​១២៖៣០នាទី ភ្ញៀវ​ពិសារ​ភោជនាហារ​រួម​គ្នា​យ៉ាង​សប្បាយ ។
  • ម៉ោង​១៣៖៣០នាទី ហែ​ត្រៃ​អង្គកឋិនទាន​សាមគ្គី បី​ជុំ​ក្នុង​សាល​បុណ្យ​ជា​និមិត្តរូប រួច​ហើយ​យក​មក​ដំកល់​ ចំពោះ​មុខ​សង្ឃ​ជា​សង្ឃទាន​ស្មោះ  រួច​ហើយ​វេរប្រគេនអង្គ​កឋិនទាន​ចំពោះ​ព្រះសង្ឃ​និមន្ត​ធម្មកថឹក សម្តែង​ព្រះធម៌​ទេសនា​គ្រែបី ។
  • ម៉ោង១៥៖៣០នាទី ជា​កិច្ចការ​របស់​ព្រះសង្ឃ​ក្រាល​គ្រង​កឋិនទាន​សាមគ្គី​ព្រះសង្ឃ​សូត្រ​ជយន្តោ​ជា​កិច្ច​សម្រេច​​បុណ្យ​ ។


អាស្រ័យ​ដូច​បាន​ប្រគេន​ និងជម្រាប​ខាង​លើ​រួច​ហើយ​សូម​និមន្ត​ និង​អព្ជើាញ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករនិង​ញ៉ាំង​ពិធី​បុណ្យ​ឲ្យ​បាន​ឱឡារឹក​ហើយ​ និង​អនុមោទនា​ភាគ​ផល​រៀងៗខ្លួន សូម​អនុមោទ​នាបុណ្យ​!

កម្មវិធី​ពេល​ល្ងាច​ចាប់​ផ្តើម​ពីម៉ោង ១៩ ទៅ និង​ប្រគល់​ឲ្យ​មាន​កម្មវិធី​តន្រី្ត​ចម្រៀង​ និង​មាន​រាំ​ច្រៀង​តន្រ្តីខារ៉ាអូខេ​ NON STOP រហូត​ដល់​ម៉ោង​០២ ភ្លឺ ថ្ងៃអាទិត្យ​ ទី០២ ខែ​វិច្ឆិកា (ខែ១១) ឆ្នាំ២០១៤ ហើយ​បើ​សិន​លោក ​លោកស្រី អ្នកនាង​កញ្ញា មាន​ចិត្ត​ស្រឡាញ់​វិស័យ​ចំរៀង​សីល្បៈ​ សូម​អព្ជើាញ​ឡើង​ច្រៀg លេង​កម្សាន្ត

​(សូម​លោក​ ​លោកស្រី អ្នក​នាង​កញ្ញា​យក DVD និង​​ VCD ផ្ទាល់ខ្លួន​មក​ជាមួយ​ផង ) ។

សូមជម្រាបថា ៖ ក្នុង​កម្មវិធី​បុណ្យកឋិនទាន​សាមគ្គី នឹង​មាន​លក់​ភេសជ្ជៈ និង​ម្ហូប​នៅ​កន្លែង​​ដោយ​តម្លៃ​សមរម្យ​ បាន​ចំណេញ​ប្រគេន​វត្ត​ទុក​កសាង​វត្ត​ខ្មែរ​នៅ​ខេត្ត​ប្ល៊រ្ស​ប្រទេស​​បារាំង ចំណែក​ក្លោង​ទ្វារ​ចូល​តាម​សទ្ធា​ជ្រះថ្លា ។

 សូមអរព្រះគុណ!!!  សូមអរគុណ ..! សូមអនុមោទនាបុណ្យ ..! 

សូម​ប្រគេន​ និងម្រាប ៖

ក្នុង​មួយ​ត្រៃបវារណា ១០០ អឺរ៉ូ  ( បើ​គិត​ជា​ដុល្លា សូម​បវារណា ១៤០ ដុល្លា  ) សូម​ញាតិញោមចុះឈ្មោះ​ពី​ថ្ងៃ​នេះ​តទៅ  ។

0 Response to "លិខិត​អញ្ជើញ​បុណ្យ​កឋិនទាន "

Post a Comment

Popular Posts

Popular Posts