អង្គខ្ញុំព្រះករុណា
អាត្មាភាពព្រះនាម ព្រះតេជព្រះគុណ អ៊ួង សុខ សព្វថ្ងៃជាព្រះចៅអធិការវត្ត មង្គលសោភ័ណ្ឌ
ខេត្តប្ល៊រ្ស ប្រចាំប្រទេសបារាំង ។
មានបំណងនិមន្តទៅទស្សនកិច្ចនៅប្រទេស
MALTE
បានមួយខែ គិតចាប់ផ្តើមពី ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៤
រហូតទៅដល់ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០១៤ ទើបត្រឡប់វិលមកប្រទេសបារាំងវិញ
នេះជាចម្បង ។
ចំណែកទីពីរ
គឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសនោះផង ហើយ និងរៃអង្គាសថវិកា
សម្រាប់ឧបត្ថម្ភ វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៊រ្ស ប្រទេសបារាំង ឲ្យបានជឿងលឿង និងរឹងប៉ឹងទៅអនាគត
ជារៀងរហូតទៅហោង ។
ធ្វើនៅវត្តមង្គលសោភ័ណ្ឌ ថ្ងៃទី ០៥ ខែ ឧសភា
ឆ្នាំ ២០១៤
ហត្ថលេខា
ព្រះចៅអធិការវត្ត
ព្រះតេជព្រះគុណ អ៊ួង សុខ
0 Response to "ដំណើរទស្សនកិច្ច និងផ្សព្វផ្សាយព្រះពុទ្ធសាសនា "
Post a Comment