ខ្ញុំព្រះករុណា អាត្មាភាពជាព្រះចៅអធិការ
វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៊រ្សប្រទេសបារាំង
។
សូមបវារណា អំពាវនាវសន្តានចិត្តសប្បុរសធម៌អំពីញាតិញោមសប្បុរសជនទាំងជិតឆ្ងាយជួយសង្គ្រោះបងប្អូនខ្មែរដែលមកពីស្រុក
អង់ស្នូល ខេត្តក្រចេះ ដែលរងគ្រោះដោយសារក្រុមហ៊ុនយួនឈូសឆាយផ្ទះសំបែង
រឹបអូសដីធ្លីដុតផ្ទះសំបែងអស់ ហើយរត់មកពឹងសម្ដេចនៅភ្នំពេញ ដើម្បីតវ៉ារកយុត្តិធម៌
និងពឹងទៅលើសម្តេចទាំងបីឲ្យជួយអន្តរាគមន៍ ហើយសព្វថ្ងៃកំពុងស្នាក់នៅ វត្តសាមគ្គីរង្សី ភូមិទ្រា
II សង្កាត់ស្ទឹងមានជ័យ
ព្រះរាជាណាចក្រកម្ពុជា មាន ៤០៥ គ្រួសារ មានការខ្វះខាតយ៉ាងខ្លាំង
ដូចជា ៖ថវិកា និងថ្នាំពេទ្យ ជាដើម ។
ព័ត៌មានលំអិតផ្សេងៗ
នៅព្រះរាជាណាចក្រកម្ពុជា សូមទំនាក់ទំនងជាមួយ ៖
កញ្ញា ស្រី ម៉ិច
ទូរស័ព្ទលេខ ៖ 078802780
ឬ 0963107818 ដើម្បីនឹងផ្តល់ព័ត៌មានបន្ថែម
សូមអរព្រះគុណ និងអរគុណ ។
សូមនិយាយឡើងវិញនៅសំដីកញ្ញាដែលបានអញ្ជើញទៅចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ
៖
«ថ្ងៃ ទី២៤ ខែ ៥ ឆ្នាំ
២០១៤ បានយកអាវ និងសំភារផ្សេងៗ ទៀតមកចែកជូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ
វត្តសាមគ្គីរង្សី ភូមិទ្រាII សង្កាត់ស្ទឹងមានជ័យ ព្រះរាជាណាចក្រកម្ពុជា
។ »
នៅប្រទេសបារាំងសូមទំនាក់ទំនងអង្គខ្ញុំព្រះករុណា អាត្មាភាពព្រះនាម
ព្រះតេជព្រះគុណ អ៊ួង សុខ
ទូរស័ព្ទលេខ ៖ +33(0) 254 56 00 96; +33(0)664 59 87 84
E-mail:chakraphop1@gmail.com
Facebook: sokuoong
Website : http://watmangkolsophon.blogspot.fr
ហត្ថលេខា
ព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ព្រះតេជព្រះគុណ អ៊ួង សុខ