ខ្ញុំព្រះករុណា អាត្មាភាព ជាព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ខេត្តប៊្លរ្ស ប្រចាំប្រទេសបារាំង ។
មានកិត្តិយសសូមនិមន្តនិងអញ្ជើញព្រះថេរានុត្ថេរៈ និងឧបាសក ឧបាសិកា ទាយក ទាយិកា លោក លោកស្រី អ្នកនាងកញ្ញា ទាំងជិតឆ្ងាយចូលរួមក្នុងកម្មវិធីបុណ្យទទួលព្រះត្រៃបិដកដែលមានឧបាសក តាន់ គី និងភរិយាព្រមទាំងបុត្រ និងបងប្អូនរួមឧទរនៃក្រុមគ្រួសារទាំងសង្ខាងហើយនិងពុទ្ធបរិស័ទចំណុះជើង វត្តមង្គលសោភ័ណ្ឌ មានបីតិប្រមោចជ្រះថ្លាធ្វើបុណ្យទទួលព្រះបិដកដែលជាក្បួនខ្នាតជាមាគ៌ាសម្រាប់អ្នកទ្រទ្រង់ព្រះពុទ្ធសាសនា ។
កម្មវិធីបុណ្យ
ព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែ ០៣ ឆ្នាំ ២០១៤ ត្រូវនិងថ្ងៃ ១៥ រោច ខែ ផល្គុណ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៥៧
- ម៉ោង ០៩៖៣០ នាទី ការដែលពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញមកដល់ ។
- ម៉ោង ១០៖៣០ នាទីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្សការព្រះរតនៈត្រៃ សមាទានសីលរាប់បាត្រនិមន្តព្រះសង្ឃសម្តែងព្រះបរិត្ត វេរភត្តប្រគេនព្រះសង្ឃ ។
- ម៉ោង ១២៖០០ នាទី ភ្ញៀវជិតឆ្ងាយពិសារភោជនាហាររួមគ្នា។
- ម៉ោង ១៣៖០០ នាទីវេរគម្ពីរព្រះត្រៃបិដកចំពោះព្រះសង្ឃ និងនិមន្តព្រះសង្ឃទេសនាចោទឆ្លើយ ។
- ម៉ោង ១៤៖០០ នាទី បញ្ចប់កម្មវិធីបុណ្យ ។
PROGRAMME FÊTES DES TRIPITAKA Dimanche le 23/ 03 / 2014
Pagode Mangkol Sophon Adresse: 34 Bis , Avenue de Verdun 41000 Blois ( France)
09:30. Arrivée des Fidèles et Amis ; 10:30. Cérémonies Bouddhiques ; 11:00. Repas des Bonzes. ;
12:00. Repas des Fidèles ; 13:00. Procession de TRIPIDAK ; 14:00 Finir .
PAGODE MANGKOL SOPHON INVITATION . MERCI BEAUCOUP..!
0 Response to "បុណ្យទទួលព្រះត្រៃបិដក"
Post a Comment