អង្គខ្ញុំព្រះករុណា អាត្មាភាពនិមន្តមកលេងប្រទេសកម្ពុជា
ក៏បានជួបប្រទះនូវទិដ្ឋភាព ការដាក់លូនាំទឹកសម្អុយចេញ ។ ក្នុងទីនេះ
ប៉ះចំក្នុងជួរផ្ទះក្មួយអង្គខ្ញុំព្រះករុណា អាត្មាដែរ ។
មួយខ្សែមានចម្ងាយ ៣១០ ម៉ែត្រ ។ បើគិតលូមួយម៉ែត្រ មានតម្លៃ ១៥ ដុល្លារ
និយាយសរុប ត្រូវប្រើប្រាស់អស់ចំនួនទឹកប្រាក់ ៥.៦៥០
ដុល្លារសហរដ្ឋអាមេរិក ។
សូមអំពាវនាវ សប្បុរសជនចូលវិភាគទាន !
ការដ្ឋានមួយខ្សែនេះ ស្ថិតនៅភូមិស្លែងអរលើង ឃុំទឹកថ្លា
សង្កាត់សែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ក្រោមនេះជារូបភាពមួយចំនួននៃការដ្ឋាននេះ សូមនិមន្ត និងអញ្ជើញ
ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងញាតិញោមទស្សនា
|
អង្គខ្ញុំព្រះការុណា អាត្មាភាពនិងញាតិញោមនៅតំបន់ត្រូវការដាក់លូ |
|
លូបានធ្វើសម្រាប់នាំទឹកសម្អុយ |
|
ម៉ាស៊ីនកាយដី រៀបចំដាក់លូ |
0 Response to "ចូលរួមដាក់លូនាំទឹកសម្អុយចេញជូនប្រជាជននៅភ្នំពេញ"
Post a Comment