ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភ្នំពេញ បវារណា​ផ្លូវ​លុំ​មួយ​ខ្សែរ

ប្រជាជន​នៅ​ភូមិ​ស្លែង​រលើង ឃុំ​ទឹក​ថ្លា សង្កាត់​សែន​សុខ រាជធានី​ភ្នំពេញ មាន​ជីវភាព​ជួប​ការ​លំបាក​ជា​ច្រើន ។ នៅ​តំបន់​នេះ មាន​ផ្លូវ​លុំ​មួយ​ខ្សែរ​មិន​ទាន់​បាន​ចាក់​បេតុង នៅ​ជា​ផ្លូវ​ដី​ទេ ពេល​ខែ​ភ្លៀង​ម្ដងៗ ផ្លូវ​ត្រូវ​ភក់​ល្បាប់​ជា​ច្រើន បង​ប្អូន​នៅ​ទី​នេះ ពិបាក​ធ្វើ​ដំណើរ​ណាស់ ជា​ពិសេស ប្អូនៗ​សិស្សានុស្ស​រាប់រយ​នាក់​ត្រូវ​ទៅ​រៀន​តាម​ផ្លូវ​នេះ យ៉ាង​លំបាក ។ អង្គខ្ញុំ​ព្រះករុណា​ អាត្មាភាព​សូម​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​​នៅ​តំបន់​នេះ សូម​បវារណា​សន្ដាន​ចិត្ត​សប្បុរសជន​ជិតឆ្ងាយ ចូល​រួម​កម្លាំង​សាមគ្គី​ដើម្បី​ជួយ​បងប្អូន​នៅ​ទី​នេះ​មាន​ផ្លូវ​បេតុង​ល្អ​ត្រឹមត្រូវ ។ 
ព័ត៌មាន​​បន្ថែម​​សូម​ទំនាក់ទំនង ៖ 
១. អង្គ​ខ្ញុំ​ព្រះ​ករុណា អាត្មា​ភាព ព្រះតេជព្រះគុណ អ៊ួង សុខ 
No. 34 Bis. Avenue de Verdun 41000 (Blois France). Phone: (+33) 254560096 (+33) 660052667 Email: chakraphop1@gmail.com
២. លោក ឃុន សារឿន
ផ្ទះ​លេខ ៥០៣ ភូមិ​ស្លែង​រលើង ឃុំ​ទឹក​ថ្លា សង្កាត់​សែន​សុខ រាជធានី​ភ្នំពេញ ទូរស័ព្ទ ៖ +៨៥៥.១២៤៣៣១៦២


បុណ្យទទួលព្រះត្រៃបិដក


ខ្ញុំព្រះករុណា អាត្មាភាព ជាព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ខេត្តប៊្លរ្ស ប្រចាំប្រទេសបារាំង ។ មានកិត្តិយសសូមនិមន្តនិងអញ្ជើញព្រះថេរានុត្ថេរៈ និងឧបាសក ឧបាសិកា ទាយក ទាយិកា លោក លោកស្រី អ្នកនាងកញ្ញា ទាំងជិតឆ្ងាយចូលរួមក្នុងកម្មវិធីបុណ្យទទួលព្រះត្រៃបិដកដែលមានឧបាសក តាន់ គី និង​ភរិយា​ព្រម​ទាំង​បុត្រ និង​បង​ប្អូនរួមឧទរនៃក្រុមគ្រួសារទាំងសង្ខាងហើយនិងពុទ្ធបរិស័ទចំណុះជើង វត្ត​មង្គល​សោភ័ណ្ឌ មាន​បីតិប្រមោច​ជ្រះថ្លា​ធ្វើ​បុណ្យ​ទទួល​ព្រះបិដក​ដែល​ជា​ក្បួន​ខ្នាត​ជា​មាគ៌ា​សម្រាប់​អ្នកទ្រទ្រង់ព្រះពុទ្ធសាសនា ។ 
កម្មវិធីបុណ្យ
ព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែ ០៣ ឆ្នាំ ២០១៤ ត្រូវនិងថ្ងៃ ១៥ រោច ខែ ផល្គុណ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៥៧ 
  • ម៉ោង ០៩៖៣០ នាទី ការដែលពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញមកដល់ ។ 
  • ម៉ោង ១០៖៣០ នាទីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្សការព្រះរតនៈត្រៃ សមាទាន​សីល​រាប់​បាត្រ​និមន្ត​ព្រះសង្ឃ​សម្តែង​ព្រះបរិត្ត​ វេរភត្តប្រគេនព្រះសង្ឃ ។ 
  • ម៉ោង ១២៖០០ នាទី ភ្ញៀវជិតឆ្ងាយពិសារភោជនាហាររួមគ្នា។  
  • ម៉ោង ១៣៖០០ នាទីវេរគម្ពីរព្រះត្រៃបិដកចំពោះព្រះសង្ឃ និងនិមន្តព្រះសង្ឃទេសនាចោទឆ្លើយ ។ 
  • ម៉ោង ១៤៖០០ នាទី បញ្ចប់កម្មវិធីបុណ្យ ។  
PROGRAMME FÊTES DES TRIPITAKA Dimanche le 23/ 03 / 2014 Pagode Mangkol Sophon Adresse: 34 Bis , Avenue de Verdun 41000 Blois ( France) 09:30. Arrivée des Fidèles et Amis ; 10:30. Cérémonies Bouddhiques ; 11:00. Repas des Bonzes. ; 12:00. Repas des Fidèles ; 13:00. Procession de TRIPIDAK ; 14:00 Finir . PAGODE MANGKOL SOPHON INVITATION . MERCI BEAUCOUP..! 


Popular Posts

Popular Posts