លិខិត​អញ្ជើញ​បុណ្យ​កឋិនទាន


យើងខ្ញុំ​ព្រះករុណា អាត្មាភាព ខ្ញុំ​បាទ នាង​ខ្ញុំ​ជា​គណៈកម្មការ​ សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​អឺរ៉ុប​ និង​គណៈកម្មការ​អាចារ្យ​ វត្តមង្គលសោភ័ណ្ឌ ព្រម​ទាំង​ពុទ្ធបរិស័ទ ខេត្តប្ល៊រ្ស ប្រទេសបារាំង ។
មាន​កិត្តិយស​សូម​និមន្ត​ព្រះ​ករុណា​គ្រប់ព្រះអង្គ​ និង​សាធុសប្បុរស​ជន​ទាំង​ជិត​ឆ្ងាយ និង​បងប្អូន​ញាតិមិត្ត​​គ្រប់​ទិសទី​ទាំងអស់​រីករាយ​ ចូល​រួម​ធ្វើ​បុណ្យ​កឋិនទាន​សាមគ្គី​ដោយ​មេត្រីភាព មាន​ឆៃយ៉ាំ​ចូលរួមដង្ហែ​ចូល​ វត្ត​មង្គលសោភ័ណ្ឌ​ខេត្តប្ល៊រ្ស ។

នៅ​ថ្ងៃ​សៅរ៍​ទី០១ ខែ វិចិ្ឆកា ឆ្នាំ ២០១៤ នៅ​អាសយដ្ឋាន​ សាលបុណ្យ ៖ 

SALLE DES FETES DE BEAUCE ; 01 RUE DUPRE 41000 BLOIS ( FRANCE )
Tel fixe et Mobile : 02 54 56 00 96 ; 06 64 59 87 84
E-mail : uoongsok@gmail.com chakraphop1@gmail.com
Facebook: https://www.facebook.com/sok.venerableuoong

កម្មវត្ថុ ៖
ប្រមូល​ថវិកា​បាន នឹង​ជាវ​ផ្ទះ​សម្រាប់​សាង​វត្តខ្មែរ​ទុក​ឲ្យ​ព្រះសង្ឃ​​គង់ និង​ពុទ្ធបរិស័ទ​ទូទៅ​ធ្វើបុណ្យ
កម្មវិធីបុណ្យ

ព្រឹក​ ថ្ងៃសៅរ៍ទី០១ ខែ វិច្ឆិកា (ខែ ១១) ឆ្នាំ​២០១៤  ត្រូវ​នឹង​ថ្ងៃ ១០​កើត ខែ​កក្តឹក  ឆ្នាំ​មមី​ឆស័ក ព.ស. ២៥៥៨
  •  ម៉ោង០៩៖៣០នាទី ការ​ដែល​ភ្ញៀវ​អព្ជើាញ​មក​ដល់ ។
  •  ម៉ោង១០៖៣០នាទី ជួបជុំ​ពុទ្ធបរិស័ទ​នមស្សកា​ព្រះរតនត្រៃ សមាទានសីល រាប់បាត្រ វេរភត្តប្រគេន​ដល់​ព្រះសង្ឃ ។
  • ម៉ោង​១២៖៣០នាទី ភ្ញៀវ​ពិសារ​ភោជនាហារ​រួម​គ្នា​យ៉ាង​សប្បាយ ។
  • ម៉ោង​១៣៖៣០នាទី ហែ​ត្រៃ​អង្គកឋិនទាន​សាមគ្គី បី​ជុំ​ក្នុង​សាល​បុណ្យ​ជា​និមិត្តរូប រួច​ហើយ​យក​មក​ដំកល់​ ចំពោះ​មុខ​សង្ឃ​ជា​សង្ឃទាន​ស្មោះ  រួច​ហើយ​វេរប្រគេនអង្គ​កឋិនទាន​ចំពោះ​ព្រះសង្ឃ​និមន្ត​ធម្មកថឹក សម្តែង​ព្រះធម៌​ទេសនា​គ្រែបី ។
  • ម៉ោង១៥៖៣០នាទី ជា​កិច្ចការ​របស់​ព្រះសង្ឃ​ក្រាល​គ្រង​កឋិនទាន​សាមគ្គី​ព្រះសង្ឃ​សូត្រ​ជយន្តោ​ជា​កិច្ច​សម្រេច​​បុណ្យ​ ។


អាស្រ័យ​ដូច​បាន​ប្រគេន​ និងជម្រាប​ខាង​លើ​រួច​ហើយ​សូម​និមន្ត​ និង​អព្ជើាញ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករនិង​ញ៉ាំង​ពិធី​បុណ្យ​ឲ្យ​បាន​ឱឡារឹក​ហើយ​ និង​អនុមោទនា​ភាគ​ផល​រៀងៗខ្លួន សូម​អនុមោទ​នាបុណ្យ​!

កម្មវិធី​ពេល​ល្ងាច​ចាប់​ផ្តើម​ពីម៉ោង ១៩ ទៅ និង​ប្រគល់​ឲ្យ​មាន​កម្មវិធី​តន្រី្ត​ចម្រៀង​ និង​មាន​រាំ​ច្រៀង​តន្រ្តីខារ៉ាអូខេ​ NON STOP រហូត​ដល់​ម៉ោង​០២ ភ្លឺ ថ្ងៃអាទិត្យ​ ទី០២ ខែ​វិច្ឆិកា (ខែ១១) ឆ្នាំ២០១៤ ហើយ​បើ​សិន​លោក ​លោកស្រី អ្នកនាង​កញ្ញា មាន​ចិត្ត​ស្រឡាញ់​វិស័យ​ចំរៀង​សីល្បៈ​ សូម​អព្ជើាញ​ឡើង​ច្រៀg លេង​កម្សាន្ត

​(សូម​លោក​ ​លោកស្រី អ្នក​នាង​កញ្ញា​យក DVD និង​​ VCD ផ្ទាល់ខ្លួន​មក​ជាមួយ​ផង ) ។

សូមជម្រាបថា ៖ ក្នុង​កម្មវិធី​បុណ្យកឋិនទាន​សាមគ្គី នឹង​មាន​លក់​ភេសជ្ជៈ និង​ម្ហូប​នៅ​កន្លែង​​ដោយ​តម្លៃ​សមរម្យ​ បាន​ចំណេញ​ប្រគេន​វត្ត​ទុក​កសាង​វត្ត​ខ្មែរ​នៅ​ខេត្ត​ប្ល៊រ្ស​ប្រទេស​​បារាំង ចំណែក​ក្លោង​ទ្វារ​ចូល​តាម​សទ្ធា​ជ្រះថ្លា ។

 សូមអរព្រះគុណ!!!  សូមអរគុណ ..! សូមអនុមោទនាបុណ្យ ..! 

សូម​ប្រគេន​ និងម្រាប ៖

ក្នុង​មួយ​ត្រៃបវារណា ១០០ អឺរ៉ូ  ( បើ​គិត​ជា​ដុល្លា សូម​បវារណា ១៤០ ដុល្លា  ) សូម​ញាតិញោមចុះឈ្មោះ​ពី​ថ្ងៃ​នេះ​តទៅ  ។

លិខិត​បវារណា​ថវិកា​ជួយ​ឧបត្ថម្ភ​ព្រះសង្ឃ​និមន្ត​មក​រួម​បុណ្យភ្ជុំបិណ្ឌ


អង្គ​ខ្ញុំព្រះករុណា អាត្មាភាព​ព្រះនាម​ព្រះតេជព្រះគុណ អ៊ួង សុខ សព្វថ្ងៃ​ជា​ព្រះ​ចៅអធិការ វត្ត​មង្គល​សោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស ប្រទេស​បារាំង និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​អឺរ៉ុប ។
សូម​ប្រគេន និង​ជម្រាប​ព្រះ​ថេរានុត្ថេរៈ​ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​ថា ៖ នៅ​ថ្ងៃទី២០ ខែ ០៩ ឆ្នាំ ២០១៤ វត្ត​មង្គល​សោភ័ណ្ឌ ក៏ដូចជា​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​អឺរ៉ុប មាន​កិត្តិយស​និមន្ត​ព្រះសង្ឃ​ទូទាំង​អឺរ៉ុបជាពិសេស​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម ។ បាន​និមន្ត​ព្រះសង្ឃ​ទូទាំង​អឺរ៉ុប ព្រះសង្ឃ​មាន​លើស​ពី ៣០ ព្រះអង្គ និង​រូប ។
សូម​បវារណា​ញាតិញោម​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា ដើម្បី​ដំណោះស្រាយ​រឿង​យាន​ជំនិះ​ប្រគេន​ព្រះសង្ឃ​រឿង​រទេះ​ភ្លើង ( TRAN SPORT ) 
ព្រះករុណា​គ្រប់​ព្រះអង្គ និង​ញាតិញោម​សប្បុរសជន​ទាំងឡាយ​មាន​សទ្ធា​ជ្រះថ្លា សូម​ទំនាក់ទំនង​ជា​មួយ​ព្រះតេជព្រះគុណ អ៊ួង សុខ ព្រះ​ចៅអធិការ​ក៏​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​អឺរ៉ុប
ទូរស័ព្ទ​លេខ​ ៖ 02 54 56 00 96 ; 06 64 59 87 84
E-mail : chakraphop1@gmail.com ; Facebook : sokuoong .
Chèque à l’Orde : Mr . UOONG SOK
No- Banque Postal : A.M.B.K.K.K.E. Mr . UOONG SOK No-  LIM 08 258 20 G

សូម​បវារណា​ព្រះករុណា​គ្រប់​ព្រះអង្គ និង​សប្បុរស​គ្រប់​រូប​ចូលរួម​​ឧបត្ថម្ភ​កុំបីអាក់ខាន ។




លិខិត​និមន្ត​​និង​អញ្ជើញ​បុណ្យភ្ជុំបិណ្ឌ

ខ្ញុំព្រះករុណា អាត្មាភាព​ព្រះតេជព្រះគុណ អ៊ួង សុខ សព្វថ្ងៃ​ជា​ព្រះ​ចៅអធិការ វត្ត​មង្គល​សោភ័ណ្ឌ និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​អឺរ៉ុប ព្រមទាំង​គណៈកម្មការ អាចារ្យ​វត្ត​ចំណុះជើងវត្ត​មង្គល​សោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ប្រចាំ​ប្រទេស​បារាំង​ទាំងមូល និង​ទួទៅ​ទ្វីប​អឺរ៉ុប ។

មាន​កិត្តិយស​សូម​និមន្ត​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ព្រមទាំង​ញាតិញោម​សប្បុរសជន ឧបាសក ឧបាសិកា ទាយក ទាយិកា អស់លោក លោកស្រី អ្នកនាង កញ្ញា ពុទ្ធបរិស័ទ​ទាំង​ជិត​ឆ្ងាយ​ចូលរួម បុណ្យភ្ជុំបិណ្ឌ ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ទួទៅ និង​ប្រារព្ធ​ធ្វើ​នៅ​ សាលបុណ្យ SALLE BEAUCE អាសយដ្ឋាន ៖ Maison Municipale de Vienne ; 1 rue Dupré  នៅ​ថ្ងៃសៅរ៍​ទី២០ ខែ ០៩ (កញ្ញា) ឆ្នាំ ២០១៤

កម្មវិធី​បុណ្យ

ព្រឹក​ថ្ងៃសៅរ៍​ទី២០ ខែ ០៩ ឆ្នាំ ២០១៤

  • ម៉ោង ០៩ ៖ ០០ នាទី ភ្ញៀវ​អញ្ជើញ​មកដល់ ។
  • ម៉ោង ១០៖០០ នាទី ​ជួបជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល រាប់បាត្រ ព្រះសង្ឃ​ស្វាធ្យាយ​ពុទ្ធ​ជ័យមង្គល វេរភត្ត​ប្រគេន​ព្រះសង្ឃ ។
  • ម៉ោង ១១៖០០ នាទី ព្រះសង្ឃ​ទេសនា និង​និមន្ត​ព្រះសង្ឃ​ឧទ្ទិស​កុសល​ដល់​មាតាបិតា និង​បុព្វបុរស​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ភព​ខាងមុខ ។
  • ម៉ោង ១២ ៖៣០ នាទី  ភ្ញៀវ​ពិសារ​ភោជនាហារ​ជុំ​គ្នា​ជា​កិច្ច​សម្រេច​បុណ្យ ។
  • ម៉ោង ១៤៖០០ រហូត​ដល់​ម៉ោង ១៦៖០០ សន្និបាត​ព្រះសង្ឃ ។

សូម​បវារណា​ចង្ហាន់​ញាតិញោម​ផង ព្រោះ​ថ្ងៃបុណ្យ​នោះ​មាន​និមន្ត​ព្រះសង្ឃ និង​អ្នក​ដំណាង​ផ្សេងៗ​ មក​ចំនួន​ច្រើន​ ព្រះសង្ឃ​ប្រហែល​លើស​ជាង ៣០ អង្គ និង​រូប និង​សន្និបាត​សង្ឃ

ជាពិសេស ៖ សូម​អំពាវនាវ​ពុទ្ធបរិស័ទ​នៅ​ខេត្ត​ប្ល៊រ្ស ខេត្ត​ទួរ្ស និង​ខេត្ត​ប៊ួក្ស ជួយ​បាយ​ទឹក​ភ្ញៀវ​នៅ​ល្ងាច​ថ្ងៃទី១៩ ខែ ០៩ ឆ្នាំ ២០១៤ ក្នុង​មួយ​គ្រួសារ​មួយ​ឆ្នាំងៗ ឲ្យ​បាន​គ្រប់​គ្នា​ផង ។

ព័ត៌មាន​សម្អិត​សូម​ទំនាក់ទំនង​មក
41000 BLOIS .Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ;
E-mail : chakraphop1@gmail.com  Facebook : sokuoong ;


FÊTES DES PHCHUM BEN
Le VÉNÉRABLE UOONG SOK  Président L’Association Moine Bouddhisme Khmer Du Kampuchea-Krom En Europe à l’honneur  de vous inviter à la cérémonie de CÉRÉMONIE BON PHCHUM BEN  qui aura lieu Dimanche le 20 / 09 / 2014  dans du SALLE BEAUCE ; Maison Municipale de Vienne ; 1 rue Dupré ; 41000 BLOIS .

PROGRAMME DES FÊTES
09h00 Arrivé des Invités
10h00 Cérémonie religieuse : Récitation du Paritta Offrandes d’aumônes- Transmission des Mérites .
11h00 Offrandes au Triple Joyau ; Dharma Tesna .
12h30 Déjeuner
14h00 Réunion Membre Jusqu’au 16h00 à la Fin .
        Nous vous prion des bien vouloir venir nombreux assister à cette cérémonie et prendre part à cet acte méritoires pour la pérennité de l’Enseignement du Bouddha.
Pour plus d'informations, s'il vous plaît contacter :
Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ; E-mail : chakraphop1@gmail.com 
 Facebook : sokuoong ; Website : http://watmangkolsophon.blogspot.fr
INVITATION
VÉNÉRABLE UOONG SOK




<div style="text-align: center;"><span style="font-family:Khmer Os Muol;">បុណ្យឧទ្ទិសកុសលទក្ខិណានុប្បទានជូនលោកតាព្រឹទ្ធាចារ្យថាច់ សាង</span></div>

បុណ្យឧទ្ទិសកុសលទក្ខិណានុប្បទានជូនលោកតាព្រឹទ្ធាចារ្យថាច់ សាង


អាត្មាភាព​ព្រះនាម អ៊ួង សុខ សព្វថ្ងៃ​គង់​នៅ វត្តមង្គលសោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ប្រទេស​​បារាំង ។
ដោយ​លោក​តា​ព្រឹទ្ធាចារ្យ ថាច់ ព្យែ ហៅ​លោកតា ថាច់ សាង ជា​អ្នក​មាន​សគុណ​នៅ​ឯ​ប៉ារីស្តិ៍​អនិច្ចធម្ម​នៅ​ថ្ងៃ​ទី១៤ ខែ ០៨ (សីហា) ឆ្នាំ២០១០​ ដោយ​រោគាពាធ​ព្រះ​ជន្មាយុ ៩៩ ឆ្នាំ ​បាន​អនិច្ចធម្ម​ ៤​ឆ្នាំ​ កន្លង​ទៅ​ហើយ ។
ដោយ​មាន​ការ​មមាញឹក​ជា​ខ្លាំង​មិន​អាច​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ទៅ​បាន​ទើប​ពន្យា​ពេល​មក​ ថ្ងៃអាទិត្យ​ ទី១៧ ខែ ០៨ (សីហា) ឆ្នាំ២០១៤ បុណ្យ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​មង្គល​សោ​ភ័ណ្ឌ ខេត្ត​ប្ល៊រ្ស ប្រទេស​បារាំង ។  
កម្មវិធីបុណ្យ
ព្រឹក​ថ្ងៃអាទិត្យ​ទី១៧ ខែ ០៨ ឆ្នាំ ២០១៤
  • ម៉ោង ០៩៖០០នាទី ៖ ភ្ញៀវ​អញ្ជើញ​មក​ដល់ ។
  • ម៉ោង ១០៖០០នាទី ៖ នមស្សការ​ព្រះរតនៈ​ត្រៃសមាទាន​សិល​ រាប់​បាត្រ វេរភត្តប្រគេនព្រះសង្ឃ ដារ​បង្សុកូល​ឧទ្ទិសកុសល​ជូន​ចំពោះ​មាតា​បិតា​ជា​ពិសេស​គឺតា​ឈ្មោះ ថាច់ សាង ដែល​បាន​អនិច្ចធម្ម​ទៅកាន់​បរលោក ៤ឆ្នាំ កន្លង​ទៅ​ហើយ ។
  • ម៉ោង ១១៖០០នាទី ៖ និមន្ត​ព្រះសង្ឃ​ទេសនា​ បង្សុកូល​ឧទ្ទិសកុសល និង​ជយន្តោរ​ជា​កិច្ច​សម្រេច​​បុណ្យ ។
  • ម៉ោង ១២៖០០នាទី ៖ ភ្ញៀវ​ជិត​ឆ្ងាយ​ពិសារ​ភោជនាហារ​រួម​គ្នា​យ៉ាង​សប្បាយ​រីក​រាយ អស្ចារ្យ ។



CÉRÉMONIE ENVOYER DELÀ DE LA MORT Mr. Thach Sang 99 ans

Le VÉNÉRABLE UOONG SOK  à l’honneur de vous inviter à la cérémonie de
CÉRÉMONIE ENVOYER DELÀ DE LA MORT Mr . Thach Sang 99 ans qui aura lieu Dimanche le 17 / 08 / 2014 Dans du Temple Bouddhique Watt Mangkol Sophon.
34 Bis , Avenue De Verdun ; 41000 BLOIS ( France )
Tel : 02 54 56 00 96 ; 06 64 59 87 84 ; E-mail : chakraphop1@gmail.com ; Facebook : sokuoong ; Website : http://watmangkolsophon.blogspot.fr
PROGRAMME DES FÊTES
  • 09h00 Arrivé des Invités
  • 10h00 Cérémonie religieuse : Récitation du Paritta Offrandes d’aumônes- Transmission des Mérites .
  • 11h00 Offrandes au Triple Joyau ; Dhamma Tesna .
  • 12h00 Dejeuner

            Nous vous prion des bien vouloir venir nombreux assister à cette cérémonie et prendre part à cet acte méritorie pour la pérennité de l’Enseignement du Boudha .
INVITATION
VÉNÉRABLE UOONG SOK


បុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា​ចូល​វត្ត

ខ្ញុំ​ព្រះករុណា អាត្មាភាព ព្រះនាម ព្រះតេជព្រះគុណ អ៊ួង សុខ សព្វថ្ងៃ​ជា​ព្រះចៅ​អធិការ វត្ត​មង្គល​សោភ័ណ្ឌ ខេត្តប្ល៊រ្ស​ ប្រទេស​បារាំង​ព្រមទាំង​គណៈកម្មការ​អាចារ្យ​វត្ត​ទាំង​មូល
មាន​កិត្តិយស​សូម​អញ្ជើញ​អស់ ឧបាសក ឧបាសិកា ទាយក ទាយិកា អស់លោក លោក​ស្រី អ្នកនាង កញ្ញា
ជ្រះថ្លា​ចូលរួម​ធ្វើ​បុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា​ចូល​វត្ត​មង្គលសោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ឲ្យ​បាន​ច្រើន​កុះករ​ និង​ញ៉ាំង ពិធី​បុណ្យ​ចូល​ព្រះវស្សា​ឲ្យ​បាន​ឱឡារិក​ផង ព្រោះ​បុណ្យ​នេះ​ជា​បុណ្យ​មួយ​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា
គឺ​ជា​ថ្ងៃ​ដែល​ព្រះសង្ឃ​រតនៈ​កើត​ឡើង​មុន​គេ​បង្អស់​ក្នុង​លោក
បុណ្យ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសៅរ៍ ទី១២ ខែ ០៧ ឆ្នាំ ២០១៤ នៅ​វត្ត​មង្គល​សោភ័ណ្ឌ  អាសយដ្ឋាន ៖
34 Bis , Avenue De Verdun ; 41000 Blois ; Tél. fixe : 02 54 56 00 96 ,
Tél. Mobile : 06 64 59 87 84 ; E-mail : chakraphop1@gmail.com ; Facebook : sokuoong .
កម្ម​វិធី​បុណ្យ
ព្រឹក ថ្ងៃសៅរ៍ ទី១២ ខែ ០៧ ឆ្នាំ ២០១៤
  • ម៉ោង ០៩ ៖ ០០ នាទី ភ្ញៀវ​អញ្ជើញ​មក​ដល់ ។ ម៉ោង ១០៖០០ នាទី ជួប​ជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នមស្សការ​ព្រះ​រតនៈ​ត្រៃ​សមាទាន​សីល​ រាប់បាត្រ ព្រះសង្ឃ​ស្វាធ្យាយ​ពុទ្ធ​ជ័យមង្គល​វេរភត្ត​ប្រគេន​ព្រះសង្ឃ ។
  • ម៉ោង ១១៖០០ នាទី ព្រះសង្ឃ​ទេសនា​ និង​និមន្ត​ព្រះសង្ឃ​ឧទ្ទិស​កុសល​ដល់​មាតាបិតា​ និង​បុព្វបុរស​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ភព​ខាង​មុខ ។
  • ម៉ោង ១២៖០០ នាទី ភ្ញៀវ​ពិសារ​ភោជនាហារ​ជុំ​គ្នា​ជា​កិច្ច​សម្រេច​បុណ្យ ។


អ្នក​ផ្តើម​បុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា
ឧបាសិកា ប្រា ង៉ែត ព្រម​ទាំង​ម្តាយ​បង​ប្អូន​ និង​កូន​ចៅ នៅ​ខេត្ត​ប្ល៊រ្ស ។


FÊTES DES CHOL PREAH VASSA
RETRAITE DES MOINE BOUDDHISME TROIS MOI
Le VÉNÉRABLE UOONG SOK  à l’honneur de vous inviter à la cérémonie de
CÉRÉMONIE CHOL PREAH VASSA qui aura lieu Dimanche le 12 / 07 / 2014 . Dans du Temple Bouddhique Vatt Mangkol Sophon.
34 Bis , Avenue De Verdun ; 41000 BLOIS ( France )
Tel : 02 54 56 00 96 ; 06 64 59 87 84 ; E-mail : chakraphop1@gmail.com ;
Facebook : sokuoong ; Website : http://watmangkolsophon.blogspot.fr

PROGRAMME DES FÊTES
Ø  09h00 Arrivé des Invités
Ø  10h00 Cérémonie religieuse : Récitation du Paritta Offrandes d’aumônes- Transmission des Mérites.
Ø  11h00 Offrandes au Triple Joyau ; Dharma Tesna .
Ø  12h00 Déjeuner
        Nous vous prion des bien vouloir venir nombreux assister à cette cérémonie et prendre part à cet acte méritoires pour la pérennité de l’Enseignement du Bouddha.
INVITATION
VÉNÉRABLE UOONG SOK

លិខិត​បវារណា​ជួយ​សង្គ្រោះ​ជា​បន្ទាន់







ខ្ញុំ​ព្រះករុណា អាត្មាភាព​ជា​ព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ប្រទេស​បារាំង ។
សូម​បវារ​ណា​​ អំពាវនាវ​សន្តាន​ចិត្ត​សប្បុរសធម៌​អំពី​ញាតិ​ញោម​សប្បុរសជន​ទាំង​ជិត​ឆ្ងាយ​ជួយ​​សង្គ្រោះ​​បង​ប្អូន​ខ្មែរ​ដែល​មក​ពី​ស្រុក អង់ស្នូល ខេត្ត​ក្រចេះ ដែល​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​យួន​ឈូស​ឆាយ​ផ្ទះ​សំបែង រឹប​អូស​ដីធ្លី​ដុតផ្ទះ​សំបែង​អស់​ ហើយ​រត់​មក​ពឹង​សម្ដេច​​នៅ​ភ្នំពេញ ដើម្បី​តវ៉ា​រក​យុត្តិធម៌​ និង​ពឹង​ទៅ​លើ​សម្តេច​ទាំង​បី​ឲ្យ​ជួយ​អន្តរាគមន៍​ ហើយ​សព្វថ្ងៃ​កំពុង​ស្នាក់​នៅវត្ត​សាមគ្គី​​រង្សី ភូមិទ្រា II សង្កាត់​ស្ទឹង​មាន​ជ័យ ​ព្រះរាជាណាច​ក្រកម្ពុជា មាន ៤០៥ គ្រួ​សារ មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ ដូច​ជា​ ៖ថវិកា និង​ថ្នាំ​ពេទ្យ ជា​ដើម ។
*    ព័ត៌មាន​លំអិត​ផ្សេងៗ នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ទំនាក់​ទំនង​ជា​មួយ ៖
កញ្ញា ស្រី ម៉ិច
ទូរស័ព្ទ​លេខ ៖ 078802780  0963107818 ដើម្បី​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ សូម​អរព្រះ​គុណ និង​អរគុណ ។
សូមនិយាយឡើងវិញនៅសំដីកញ្ញាដែលបានអញ្ជើញទៅចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ៖
«ថ្ងៃ ទី២៤ ខែ  ៥ ឆ្នាំ ២០១៤ ​បាន​យក​អាវ​ និង​សំភារ​ផ្សេងៗ ទៀត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ស្នាក់​​​នៅ វត្តសាមគ្គីរង្សី ភូមិ​ទ្រាII សង្កាត់​ស្ទឹង​មានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ។ »
*    នៅ​ប្រទេស​បារាំង​សូម​ទំនាក់​ទំនង​អង្គ​ខ្ញុំ​ព្រះ​ករុណា អាត្មាភាព​ព្រះនាម​ ព្រះ​តេជព្រះគុណ​ អ៊ួង សុខ
ទូរស័ព្ទ​លេខ ៖ +33(0) 254 56 00 96; +33(0)664 59 87 84 
Facebook: sokuoong
Website : http://watmangkolsophon.blogspot.fr
ហត្ថលេខា ព្រះចៅអធិការ វត្តមង្គលសោភ័ណ្ឌ ព្រះតេជព្រះគុណ អ៊ួង សុខ

Popular Posts

Popular Posts