បុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា​ចូល​វត្ត

ខ្ញុំ​ព្រះករុណា អាត្មាភាព ព្រះនាម ព្រះតេជព្រះគុណ អ៊ួង សុខ សព្វថ្ងៃ​ជា​ព្រះចៅ​អធិការ វត្ត​មង្គល​សោភ័ណ្ឌ ខេត្តប្ល៊រ្ស​ ប្រទេស​បារាំង​ព្រមទាំង​គណៈកម្មការ​អាចារ្យ​វត្ត​ទាំង​មូល
មាន​កិត្តិយស​សូម​អញ្ជើញ​អស់ ឧបាសក ឧបាសិកា ទាយក ទាយិកា អស់លោក លោក​ស្រី អ្នកនាង កញ្ញា
ជ្រះថ្លា​ចូលរួម​ធ្វើ​បុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា​ចូល​វត្ត​មង្គលសោភ័ណ្ឌ ខេត្ត​ប្ល៊រ្ស​ឲ្យ​បាន​ច្រើន​កុះករ​ និង​ញ៉ាំង ពិធី​បុណ្យ​ចូល​ព្រះវស្សា​ឲ្យ​បាន​ឱឡារិក​ផង ព្រោះ​បុណ្យ​នេះ​ជា​បុណ្យ​មួយ​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា
គឺ​ជា​ថ្ងៃ​ដែល​ព្រះសង្ឃ​រតនៈ​កើត​ឡើង​មុន​គេ​បង្អស់​ក្នុង​លោក
បុណ្យ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសៅរ៍ ទី១២ ខែ ០៧ ឆ្នាំ ២០១៤ នៅ​វត្ត​មង្គល​សោភ័ណ្ឌ  អាសយដ្ឋាន ៖
34 Bis , Avenue De Verdun ; 41000 Blois ; Tél. fixe : 02 54 56 00 96 ,
Tél. Mobile : 06 64 59 87 84 ; E-mail : chakraphop1@gmail.com ; Facebook : sokuoong .
កម្ម​វិធី​បុណ្យ
ព្រឹក ថ្ងៃសៅរ៍ ទី១២ ខែ ០៧ ឆ្នាំ ២០១៤
  • ម៉ោង ០៩ ៖ ០០ នាទី ភ្ញៀវ​អញ្ជើញ​មក​ដល់ ។ ម៉ោង ១០៖០០ នាទី ជួប​ជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នមស្សការ​ព្រះ​រតនៈ​ត្រៃ​សមាទាន​សីល​ រាប់បាត្រ ព្រះសង្ឃ​ស្វាធ្យាយ​ពុទ្ធ​ជ័យមង្គល​វេរភត្ត​ប្រគេន​ព្រះសង្ឃ ។
  • ម៉ោង ១១៖០០ នាទី ព្រះសង្ឃ​ទេសនា​ និង​និមន្ត​ព្រះសង្ឃ​ឧទ្ទិស​កុសល​ដល់​មាតាបិតា​ និង​បុព្វបុរស​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ភព​ខាង​មុខ ។
  • ម៉ោង ១២៖០០ នាទី ភ្ញៀវ​ពិសារ​ភោជនាហារ​ជុំ​គ្នា​ជា​កិច្ច​សម្រេច​បុណ្យ ។


អ្នក​ផ្តើម​បុណ្យ​ដង្ហែ​ទៀន​ព្រះវស្សា
ឧបាសិកា ប្រា ង៉ែត ព្រម​ទាំង​ម្តាយ​បង​ប្អូន​ និង​កូន​ចៅ នៅ​ខេត្ត​ប្ល៊រ្ស ។


FÊTES DES CHOL PREAH VASSA
RETRAITE DES MOINE BOUDDHISME TROIS MOI
Le VÉNÉRABLE UOONG SOK  à l’honneur de vous inviter à la cérémonie de
CÉRÉMONIE CHOL PREAH VASSA qui aura lieu Dimanche le 12 / 07 / 2014 . Dans du Temple Bouddhique Vatt Mangkol Sophon.
34 Bis , Avenue De Verdun ; 41000 BLOIS ( France )
Tel : 02 54 56 00 96 ; 06 64 59 87 84 ; E-mail : chakraphop1@gmail.com ;
Facebook : sokuoong ; Website : http://watmangkolsophon.blogspot.fr

PROGRAMME DES FÊTES
Ø  09h00 Arrivé des Invités
Ø  10h00 Cérémonie religieuse : Récitation du Paritta Offrandes d’aumônes- Transmission des Mérites.
Ø  11h00 Offrandes au Triple Joyau ; Dharma Tesna .
Ø  12h00 Déjeuner
        Nous vous prion des bien vouloir venir nombreux assister à cette cérémonie et prendre part à cet acte méritoires pour la pérennité de l’Enseignement du Bouddha.
INVITATION
VÉNÉRABLE UOONG SOK

Popular Posts

Popular Posts