បងប្អូន​ខ្មែរ​ត្រូវ​រងគ្រោះ​រាំងស្ងួត ស្រេកឃ្លាន​ទំនប់​ទឹក​មួយ



ប្រជាពលរដ្ឋ​ខ្មែរ​នៅ ភូមិ​អង្គ​រំដួល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត ត្រូវ​រស់​នៅ​ជា​មួយ​គ្រោះ​រាំង​ស្ងួត​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ ។ ក្នុង​រដូវ​វស្សា បង​ប្អូន​ត្រូវ​​ទឹក​លេច​ផ្លូវ​ លេខ​ផ្ទះ ពេល​រដូវ​ប្រាំង ត្រូវ​រាំងស្ងួត​អត់​មាន​ទឹក​ប្រើប្រាស់ ។
បង​ប្អូន​នៅ​ទី​នេះ​បាន​សហការ​គ្នា​ធ្វើ​ទំនប់​មួយ​ដោយ​ដី​ដើម្បី​ទប់​នឹង​ទឹក​ភ្លៀង​ខែ​វស្សា ក៏​ដូច​ជា​រក្សា​ទឹក​សម្រាប់​ខែ​ប្រាំ ។ ប៉ុន្តែ​កម្លាំង​ធម្មជាតិ​ខ្លាំង​ណាស់ ទំនប់​ដី​មិន​អាច​ទប់ស្កាត់​បាន​ឡើយ ។
ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ត្រូវ​រស់​ក្នុង​ក្ដី​ភ័យ​ខ្លាច​ក្នុង​រដូវ​ភ្លៀង និង​ខ្វះខាត​ទឹក​ក្នុង​រដូវ​ស្ងួត​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ហើយ​ក៏​មាន​ការ​ស្រេកឃ្លាន​ទំនប់​ទឹក​មួយ​ធ្វើ​ដោយ​ស៊ីម៉ង់​ណាស់ ។ ទំនប់​ស៊ីម៉ង់​នេះ​អាច​ការពារ​ប្រជាជន​ផុត​ពី​គ្រោះ​ទឹក​លេច​ពេល​រដូវ​ភ្លៀង ហើយ​ក៏​ជា​កន្លែង​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ខែ​ប្រាំង ។
ទោះបី​ចិត្ត​ចង់​បាន​យ៉ាង​ណា ហើយ​ក៏​ខិតខំ​ប្រឹងប្រែង​អស់​សមត្ថភាព​យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​ក៏​មិន​អាច​ធ្វើ​បាន​ឡើយ ព្រោះ​ជីវភាព​បង​ប្អូន​នៅ​ទី​នេះ​ជួប​ប្រទះ​ការ​ក្រលំបាក​ជា​ខ្លាំង​ណាស់ ។
ដូច​សេចក្ដី​បាន​ប្រគេន និង​ជម្រាប​ខាង​លើ បង​ប្អូន​ខ្មែរ​នៅ​ ភូមិ​អង្គ​រំដួល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត​សូម​ពឹងពាក់​សន្ដានចិត្ត​បង​ប្អូន​ខ្មែរ​ជិត​ឆ្ងាយ ជួយ​បង​ប្អូន​ឲ្យ​បាន​ទំនប់​ទឹក​មួយ​នេះ ដើម្បី​ងាយស្រួល​រស់​រៀន​មានជីវិត​ជា​បន្ត​ទៅ​ទៀត ។
ទំនប់​ទឹក​នេះ មាន​ប្រវែង ១០០ ម៉ែត្រ ទទឹង ៧០ ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ ត្រូវ​ចំណាយ​ប្រមាណ ៦០០០ ដុល្លារ
បង​ប្អូន​ចង់​ទិញ​បន្ថែម​ម៉ាស៊ីន បូម​ទឹក តម្លៃ ១២០០ ដុល្លារ
កសាង​បាស័ង្ក​សម្រាប់​ស្ដុប​ទឹក ចំណាយ​ប្រមាណ ៣៥០០ ដុល្លារ
ទឹកប្រាក់ ត្រូវ​ចំណាយ​ប្រមាណ ១០,៧០០ ដុល្លារ (មួយ​ម៉ឺន ប្រាំពីរ​រយ​ដុល្លារ អាមេរិក
រាល់​ព័ត៌មាន​បន្ថែម​សូម​ព្រះ​មេត្តា និង​មេត្តា​ទាក់ទង​មក ៖
. ព្រះតេជព្រះគុណ អ៊ួង សុខ
No. 34 Bis. Avenue de Verdun 41000 (Blois France).
Phone: +33 (0)254560096 +33 (0)660052667
. លោក ហ៊ឹម នឿន
ភូមិ​អង្គ​រំដួល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត
Phone: +855 973848277
. លោក សេង​ឌុក
Phone: +855 889151996
. លោក​ ឆាយ ប៉ិច
Phone: +855 974602613
. អ៊ុក ធី
Phone: +855 978254406


សូម​អរព្រះគុណ​ និង​អរគុណ 

Popular Posts

Popular Posts